ព្រះត្រៃបិដក ភាគ ១០៩
លោកិយទុកៈ នលោកិយទុកៈ
[១៥០] ធម៌មិនមែនជាលោកុត្តរៈ អាស្រ័យនូវធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាលោកិយ អាស្រ័យនូវធម៌ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាលោកុត្តរៈ អាស្រ័យនូវធម៌ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាលោកិយក្តី មិនមែនជាលោកុត្តរៈក្តី អាស្រ័យនូវធម៌ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាលោកុត្តរៈ អាស្រ័យនូវធម៌ជាលោកិយផង ជាលោកុត្តរៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៥។
កេនចិវិញ្ញេយ្យទុកៈ នកេនចិវិញ្ញេយ្យទុកៈ
[១៥២] ធម៌ដែលមិនមែនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌ដែលត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនជាមិនមែនត្រូវដឹងច្បាស់ដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌ ដែលដឹងច្បាស់ដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832951812639703
ទៅកាន់ទំព័រ៖