ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាអាសវៈក្តី មិនមែនជាមិនមែនអាសវៈក្តី អាស្រ័យនូវធម៌មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាអាសវៈផង មិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌ជាអាសវៈផង មិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈក្តី មិនមែនជាមិនមែនអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈផង មិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
សាសវទុកៈ នសាសវទុកៈ
[១៥៦] ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ អាស្រ័យនូវធម៌មិនមានអាសវៈ ទើបកើតឡើង
ID: 637832952336431324
ទៅកាន់ទំព័រ៖