ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី មិនមែនជាមិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈផង មិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៥ មានសេចក្តីពិស្តារគ្រប់ៗបទ។
អាសវសម្បយុត្តទុកៈ នអាសវសម្បយុត្តទុកៈ
[១៥៨] ធម៌មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រាសចាកអាសវៈ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយអាសវៈក្តី មិនមែនប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនប្រាសចាកអាសវៈ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយអាសវៈក្តី មិនមែនប្រាសចាកអាសវៈក្តី អាស្រ័យ
ID: 637832952617401904
ទៅកាន់ទំព័រ៖