ព្រះត្រៃបិដក ភាគ ១០៩
នូវធម៌ប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌ប្រកបដោយអាសវៈផង ប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រាសចាកអាសវៈ អាស្រ័យនូវធម៌ប្រកបដោយអាសវៈផង ប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយអាសវៈក្តី មិនមែនប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ប្រកបដោយអាសវៈផង ប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
អាសវសាសវទុកៈ នអាសវសាសវទុកៈ
[១៦០] ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈក្តី មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832952889620166
ទៅកាន់ទំព័រ៖