ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាមិនមានអាសវៈ ទាំងមិនមែនជាមិនមែនជាអាសវៈ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ។ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទាំងមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៦១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
អាសវអាសវសម្បយុត្តទុកៈ
នអាសវអាសវសម្បយុត្តទុកៈ
[១៦២] ធម៌មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង ប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832953156862127
ទៅកាន់ទំព័រ៖