ព្រះត្រៃបិដក ភាគ ១០៩
[១៥] ធម៌ជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាអកុសល ដោយហេតុប្បច្ច័យ ធម៌ជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយហេតុប្បច្ច័យ ធម៌ជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាអព្យាកតៈ ដោយហេតុប្បច្ច័យ ធម៌ជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាអកុសលផង មិនមែនជាអព្យាកតៈផង ដោយហេតុប្បច្ច័យ ធម៌ជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាកុសលផង មិនមែនជាអកុសលផង ដោយហេតុបច្ច័យ មានវារៈ៥។
[១៦] ធម៌ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយហេតុប្បច្ច័យ ធម៌ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយហេតុប្បច្ច័យ ធម៌ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនជាកុសលផង មិនមែនជាអកុសលផង ដោយហេតុប្បច្ច័យ មានវារៈ៣។
[១៧] ធម៌ជាកុសល ជាបច្ច័យនៃធម៌មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៦។ ធម៌ជាអកុសល ជាបច្ច័យនៃធម៌មិនមែនជាអកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៦។ ធម៌ជាអព្យាកតៈ ជាបច្ច័យនៃធម៌មិនមែនជាអព្យាកតៈ ដោយអារម្មណប្បច្ច័យ មានវារៈ៦។
ID: 637832937261650241
ទៅកាន់ទំព័រ៖