ព្រះត្រៃបិដក ភាគ ១០៩
[១៦៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
អាសវវិប្បយុត្តសាសវទុកៈ
អាសវវិប្បយុត្តនសាសវទុកៈ
[១៦៤] ធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌ប្រាសចាកអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[១៦៥] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥ សេចក្តីពិស្តារ មានគ្រប់បទទាំងអស់។
ឆគោច្ឆកទុកៈ ឆគោច្ឆកទុកៈ
[១៦៦] ធម៌មិនមែនជាសញ្ញោជនៈ អាស្រ័យនូវធម៌ជាសញ្ញោជនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាគន្ថៈ អាស្រ័យនូវធម៌ជាគន្ថៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637832953486976543
ទៅកាន់ទំព័រ៖