ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាឱឃៈ អាស្រ័យនូវធម៌ជាឱឃៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាយោគៈ អាស្រ័យនូវធម៌ជាយោគៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជានីវរណៈ អាស្រ័យនូវធម៌ជានីវរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាបរាមាសៈ អាស្រ័យនូវធម៌ជាបរាមាសៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានសេចក្តីដូចអាសវគោច្ឆកៈដែរ។
មហន្តរទុកៈ មហន្តរទុកៈ
[១៦៧] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមានអារម្មណ៍ អាស្រ័យនូវធម៌មិនមានអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍ផង មិនមានអារម្មណ៍ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩ សេចក្តីពិស្តារ មានគ្រប់បទទាំងអស់។
[១៦៩] ធម៌មិនមែនជាចិត្ត អាស្រ័យនូវធម៌ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌មិនមែនជាមិនមែនចិត្ត អាស្រ័យនូវធម៌មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។
ID: 637832953804110138
ទៅកាន់ទំព័រ៖