ព្រះត្រៃបិដក ភាគ ១០៩

 [១៧០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥ សេចក្តី​ពិស្តារ មាន​គ្រប់​បទ​ទាំងអស់។
 [១៧១] ធម៌​មិនមែន​ជា​ចេតសិក អាស្រ័យ​នូវ​ធម៌​ជា​ចេតសិក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ច្រឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ដែល​ច្រឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​ធម៌​កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ច្រឡំ តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ដែល​ច្រឡំ តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត អាស្រ័យ​នូវ​ធម៌​ដែល​ច្រឡំ តាំង​ឡើង កើតជា​មួយ​នឹង​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត អាស្រ័យ​នូវ​ធម៌​ដែល​ច្រឡំ តាំង​ឡើង ប្រព្រឹត្តទៅ​តាមចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧២ | បន្ទាប់
ID: 637832954016991026
ទៅកាន់ទំព័រ៖