ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាខាងក្នុង អាស្រ័យនូវធម៌ជាខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាខាងក្រៅ អាស្រ័យនូវធម៌ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាឧបាទា អាស្រ័យនូវធម៌ជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមែនឧបាទា អាស្រ័យនូវធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧២] ធម៌មិនមែនដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យកហើយ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស (មានតណ្ហាជាដើម) កាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥ សេចក្តីពិស្តារ មានគ្រប់បទទាំងអស់។
ទ្វិគោច្ឆកទុកៈ ទ្វិគោច្ឆកទុកៈ
[១៧៤] ធម៌មិនមែនជាឧបាទាន អាស្រ័យនូវធម៌ជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។ ធម៌មិនមែនជាកិលេស អាស្រ័យនូវធម៌ជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៩។
ID: 637832954318440144
ទៅកាន់ទំព័រ៖