ព្រះត្រៃបិដក ភាគ ១០៩

ទស្សនេ​នប​ហា​តព្វ​ទុ​កៈ
នទស្សនេ​នប​ហា​តព្វ​ទុ​កៈ


 [១៧៥] ធម៌​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី ដែល​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌ ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌ ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
 [១៧៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637832954567605590
ទៅកាន់ទំព័រ៖