ព្រះត្រៃបិដក ភាគ ១០៩
ភាវនាយបហាតព្វទុកៈ
នភាវនាយបហាតព្វទុកៈ
[១៧៧] ធម៌ដែលមិនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌ដែលមិនមែនជាមិនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៧៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ទស្សនេនបហាតព្វហេតុកទុកៈ
នទស្សនេនបហាតព្វហេតុកទុកៈ
[១៧៩] ធម៌មានហេតុដែលមិនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៨០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637832954893614692
ទៅកាន់ទំព័រ៖