ព្រះត្រៃបិដក ភាគ ១០៩

ភាវ​នាយ​បហា​តព្វ​ហេតុ​កទុ​កៈ
នភា​វនា​យបហា​តព្វ​ហេតុ​កទុ​កៈ


 [១៨១] ធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មានហេតុ​ដែល​មិនមែន​ជា​មិន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៨២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

សវិ​តក្ក​ទុ​កៈ នសវិ​តក្ក​ទុ​កៈ


 [១៨៣] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មាន​វិតក្កៈ អាស្រ័យ​នូវ​ធម៌​មិន​មាន​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១៨៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

សវិ​ចារ​ទុ​កៈ នសវិ​ចារ​ទុ​កៈ


 [១៨៥] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មាន​វិចារៈ អាស្រ័យ​នូវ​ធម៌​មិន​មាន​វិចារៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637832955294382237
ទៅកាន់ទំព័រ៖