[១៨៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
សប្បីតិកទុកៈ នសប្បីតិកទុកៈ
[១៨៧] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមានបីតិ អាស្រ័យនូវធម៌មិនមានបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៨៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
បីតិសហគតទុកៈ នបីតិសហគតទុកៈ
[១៨៩] ធម៌ដែលមិនមែនប្រកបដោយបីតិ អាស្រ័យនូវធម៌ដែលប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលមិនមែនជាមិនប្រកបដោយបីតិ អាស្រ័យនូវធម៌ដែលមិនមែនប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩០] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
សុខសហគតទុកៈ នសុខសហគតទុកៈ
[១៩១] ធម៌ដែលមិនមែនប្រកបដោយសុខ អាស្រ័យនូវធម៌ ដែលប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលមិនមែនជាមិនប្រកបដោយសុខ អាស្រ័យនូវធម៌ ដែលមិនមែនប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩២] ក្នុងហេតុប្បច្ច័យ មានវារៈ៩។