ព្រះត្រៃបិដក ភាគ ១០៩
ឧបេក្ខាសហគតទុកៈ នឧបេក្ខាសហគតទុកៈ
[១៩៣] ធម៌ដែលមិនមែនប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ ដែលប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ដែលមិនមែនជាមិនប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ ដែលមិនមែនប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
កាមាវចរទុកៈ នកាមាវចរទុកៈ
[១៩៥] ធម៌មិនមែនជាកាមាវចរៈ អាស្រ័យនូវធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនជាកាមាវចរៈ អាស្រ័យនូវធម៌មិនមែនជាកាមាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
រូបាវចរទុកៈ នរូបាវចរទុកៈ
[១៩៧] ធម៌មិនមែនជារូបាវចរៈ អាស្រ័យនូវធម៌ជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនជារូបាវចរៈ អាស្រ័យនូវធម៌មិនមែនជារូបាវចរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637832956289217725
ទៅកាន់ទំព័រ៖