ព្រះត្រៃបិដក ភាគ ១០៩

អរូបាវចរ​ទុ​កៈ នអរូបាវចរ​ទុ​កៈ


 [១៩៩] ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​ធម៌​ជា​អរូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ជា​អរូ​បាវ​ចរៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​អរូ​បាវ​ចរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

បរិ​យា​បន្ន​ទុ​កៈ នប​រិយា​បន្ន​ទុ​កៈ


 [២០១] ធម៌​ដែល​មិនមែន​រាប់បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​ធម៌ ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ដែល​មិនមែន​ជា​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​ធម៌ ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​រាប់បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​ធម៌ ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ​ក្តី មិនមែន​ជា​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ អាស្រ័យ​នូវ​ធម៌​ដែល​រាប់បញ្ចូល​ក្នុង​វដ្តៈ​ផង មិនរាប់​បញ្ចូល​ក្នុង​វដ្តៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637832956629374028
ទៅកាន់ទំព័រ៖