ព្រះត្រៃបិដក ភាគ ១០៩

 [១៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៦ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ២៦ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៣។បេ។ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១២។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៦។
បញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

វេទនា​ត្តិ​កៈ នវេទ​នា​ត្តិ​កៈ


 [១៩] ធម៌​ដែល​មិន​ប្រកបដោយ​សុខវេទនា អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​សុខវេទនា​ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​សុខវេទនា ពួក​មហាភូត មិន​មាន​ក្នុង​ខណៈ​នៃ​បដិសន្ធិ​ទេ។ ធម៌​ដែល​មិន​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​នូវ​ធម៌​ដែល​ប្រកបដោយ​សុខវេទនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ផង ចិត្តសមុដ្ឋាន​រូប​ផង អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637832937510279835
ទៅកាន់ទំព័រ៖