ព្រះត្រៃបិដក ភាគ ១០៩

និយ្យានិក​ទុ​កៈ ននិយ្យា​និក​ទុ​កៈ
 [២០៣] ធម៌​មិនមែន​ជា​គ្រឿង​នាំចេញ​ចាក​វដ្តៈ អាស្រ័យ​នូវ​ធម៌​ជា​គ្រឿង​នាំចេញ​ចាក​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​គ្រឿង​នាំចេញ​ចាក​វដ្តៈ អាស្រ័យ​នូវ​ធម៌​មិនជា​គ្រឿង​នាំចេញ​ចាក​វដ្តៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [២០៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

និយត​ទុ​កៈ ននិ​យត​ទុ​កៈ


 [២០៥] ធម៌​មិនមែន​ជា​ទៀង អាស្រ័យ​នូវ​ធម៌​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​ទៀង អាស្រ័យ​នូវ​ធម៌​មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[២០៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

សឧត្តរ​ទុ​កៈ នស​ឧត្តរ​ទុ​កៈ


 [២០៧] ធម៌​មិនមែន​ជា​មិន​មាន​ឧត្តរៈ (ការ​រើ​ឡើង​នូវ​ខ្លួន) អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជា​មិន​មាន​ឧត្តរៈ អាស្រ័យ​នូវ​ធម៌​មិន​មាន​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ឧត្តរៈ អាស្រ័យ​នូវ​ធម៌​មិន​មាន​ឧត្តរៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨០ | បន្ទាប់
ID: 637832956989067282
ទៅកាន់ទំព័រ៖