ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនប្រកបដោយឧត្តរៈក្តី មិនមែនជាមិនមានឧត្តរៈក្តី អាស្រ័យនូវធម៌មិនមានឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានឧត្តរៈ អាស្រ័យនូវធម៌ប្រកបដោយឧត្តរៈផង មិនមានឧត្តរៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥។
សរណទុកៈ នសរណទុកៈ
[២០៩] ធម៌មិនមែនប្រកបដោយរណៈ (លាមក) អាស្រ័យនូវធម៌ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានរណៈ អាស្រ័យនូវធម៌ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយរណៈក្តី មិនមែនជាមិនមានរណៈក្តី អាស្រ័យនូវធម៌ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានរណៈ អាស្រ័យនូវធម៌មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ធម៌មិនមែនប្រកបដោយរណៈ អាស្រ័យនូវធម៌ប្រកបដោយរណៈផង មិនមានរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២១០] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២១១] ធម៌មិនមែនជាមិនមានរណៈ អាស្រ័យនូវធម៌ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637832957305308390
ទៅកាន់ទំព័រ៖