ព្រះត្រៃបិដក ភាគ ១០៩
[២១២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
បណ្ឌិតគប្បីញុំាងសហជាតវារៈផង បច្ចយវារៈផង និស្សយវារៈផង សំសដ្ឋវារៈផង សម្បយុត្តវារៈផង ឲ្យពិស្តារដូចបដិច្ចវារៈផងចុះ។
[២១៣] ធម៌ប្រកបដោយរណៈ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយរណៈ ដោយហេតុប្បច្ច័យ ធម៌ប្រកបដោយរណៈ ជាបច្ច័យនៃធម៌មិនមែនជាមិនមានរណៈ ដោយហេតុប្បច្ច័យ ធម៌ប្រកបដោយរណៈ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយរណៈផង មិនមែនជាមិនមានរណៈផង ដោយហេតុប្បច្ច័យ។ ធម៌មិនមានរណៈ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយរណៈ ដោយហេតុប្បច្ច័យ។
[២១៤] ធម៌ប្រកបដោយរណៈ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយរណៈ ដោយអារម្មណប្បច្ច័យ ធម៌ប្រកបដោយរណៈ ជាបច្ច័យនៃធម៌មិនមែនជាមិនមានរណៈ ដោយអារម្មណប្បច្ច័យ។បេ។
[២១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[២១៦] ធម៌ប្រកបដោយរណៈ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយរណៈ ដោយអារម្មណប្បច្ច័យ … ជាបច្ច័យ ដោយសហជាតប្បច្ច័យ … ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ …
ID: 637832957713291424
ទៅកាន់ទំព័រ៖