ព្រះត្រៃបិដក ភាគ ១០៩

ហេតុ​ទុក​វិបាក​ត្តិ​កៈ នហេតុ​ទុ​កន​វិបាក​ត្តិ​កៈ


 [២៣៩] ធម៌​មិនមែន​ជា​វិបាក មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​វិបាក ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ជាប្រក្រតី ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ធម៌​មិនមែន​ជា​មិនមែន​ជា​វិបាក ទាំង​មិន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុក​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ
នហេតុ​ទុ​កន​ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [២៤០] ធម៌​មិនមែន​ជាហេតុ ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​ជាហេតុ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌​ជាហេតុ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637832959650073340
ទៅកាន់ទំព័រ៖