ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាហេតុ មិនមែនដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាហេតុ ដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
នហេតុទុកនសង្កិលិដ្ឋសង្កិលេសិកត្តិកៈ
[២៤១] ធម៌មិនមែនជាហេតុ ដែលមិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ជាហេតុ ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាមិនមែនជាហេតុ ដែលមិនមែនជាមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌មិនមែនជាហេតុ ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ ដែលមិនមែនជាមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ជាហេតុ ដែលមិនសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832959921848351
ទៅកាន់ទំព័រ៖