ព្រះត្រៃបិដក ភាគ ១០៩
ហេតុទុកវិតក្កត្តិកៈ នហេតុទុកនវិតក្កត្តិកៈ
[២៤២] ធម៌មិនមែនជាហេតុ មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាហេតុ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ និងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានវិតក្កៈ និងមានត្រឹមតែវិចារៈ អាស្រ័យនូវធម៌ជាហេតុ មិនមានវិតក្កៈ និងមានត្រឹមតែវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានវិតក្កៈ និងមិនមានវិចារៈ អាស្រ័យនូវធម៌ជាហេតុ មិនមានវិតក្កៈ និងមិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ហេតុទុកបីតិត្តិកៈ នហេតុទុកនបីតិត្តិកៈ
[២៤៣] ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយបីតិ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយសុខ អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយសុខ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមែនប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ជាហេតុ ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637832960210433290
ទៅកាន់ទំព័រ៖