ព្រះត្រៃបិដក ភាគ ១០៩

ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាហេតុ មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

ហេតុ​ទុក​អាចយ​គា​មិត្តិ​កៈ
នហេតុ​ទុ​កន​អាចយ​គា​មិត្តិ​កៈ


 [២៤៦] ធម៌​មិនមែន​ជាហេតុ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាហេតុ ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​ជាហេតុ មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637832984310966758
ទៅកាន់ទំព័រ៖