ព្រះត្រៃបិដក ភាគ ១០៩

ហេតុ​ទុក​សេក្ខ​ត្តិ​កៈ នហេតុ​ទុ​កន​សេក្ខ​ត្តិ​កៈ


 [២៤៧] ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​សេក្ខៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​សេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​អសេក្ខៈ អាស្រ័យ​នូវ​ធម៌​ជាហេតុ ជា​អសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិនមែន​ជា​សេក្ខៈ ទាំង​មិនមែន​ជា​អសេក្ខៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុក​បរិត្ត​ត្តិ​កៈ នហេតុ​ទុក​នប​រិត្ត​ត្តិ​កៈ


 [២៤៨] ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​មាន​សភាព​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌​ជាហេតុ ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637832984605538934
ទៅកាន់ទំព័រ៖