ព្រះត្រៃបិដក ភាគ ១០៩

ហេតុ​ទុ​កបរិត្តា​រម្ម​ណត្តិ​កៈ
នហេតុ​ទុក​នប​រិត្តា​រម្ម​ណត្តិ​កៈ


 [២៤៩] ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍​តូចឆ្មារ អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​អារម្មណ៍​តូចឆ្មារ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​អារម្មណ៍​ប្រមាណ​មិនបាន អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​អារម្មណ៍​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុក​ហីន​ត្តិ​កៈ នហេតុ​ទុ​កន​ហី​ត្ត​កៈ


 [២៥០] ធម៌​មិនមែន​ជាហេតុ មិនមែន​ថោកទាប អាស្រ័យ​នូវ​ធម៌​ជាហេតុ ថោកទាប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ហេតុ មិនមែន​ជា​កណ្តាល អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ជា​កណ្តាល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ធម៌​មិនមែន​ជាហេតុ មិនមែន​ឧត្តម អាស្រ័យ​នូវ​ធម៌​ជាហេតុ ឧត្តម ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 637832984898187433
ទៅកាន់ទំព័រ៖