ព្រះត្រៃបិដក ភាគ ១០៩

ហេតុ​ទុ​កមិច្ឆត្ត​ត្តិ​កៈ នហេតុ​ទុ​កន​មិច្ឆត្ត​ត្តិ​កៈ


 [២៥១] ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​សភាព​ខុស និង​ទៀង អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​សភាព​ខុស និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​សភាព ត្រូវ និង​ទៀង អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​សភាព​ត្រូវ និង​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិនមែន​ជាហេតុ មិនមែន​ជា​មិន​ទៀង អាស្រ័យ​នូវ​ធម៌ មិនមែន​ជាហេតុ មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

ហេតុ​ទុ​កមគ្គា​រម្ម​ណត្តិ​កៈ
នហេតុ​ទុ​កន​មគ្គា​រម្ម​ណត្តិ​កៈ


 [២៥២] ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ជាហេតុ មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាហេតុ មិនមែន​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌​ជាហេតុ មាន​មគ្គ​ជា​អធិបតិ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 637832985200294686
ទៅកាន់ទំព័រ៖