ព្រះត្រៃបិដក ភាគ ១០៩
ហេតុទុកឧប្បន្នត្តិកៈ នហេតុទុកនឧប្បន្នត្តិកៈ
[២៥៣] ធម៌ជាហេតុ ដែលមិនទាន់កើតឡើង ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនជាមិនទាន់កើតឡើង ដោយអារម្មណប្បច្ច័យ មានវារៈ៩។ ធម៌ជាហេតុ ដែលប្រុងនឹងកើតឡើង ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនប្រុងនឹងកើតឡើង ដោយអារម្មណប្បច្ច័យ មានវារៈ៩។
ហេតុទុកអតីតត្តិកៈ នហេតុទុកនអតីតត្តិកៈ
[២៥៤] ធម៌ជាហេតុ ជាអតីត ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនជាអតីត ដោយអារម្មណប្បច្ច័យ មានវារៈ៩។ ធម៌ជាហេតុ ជាអនាគត ជាបច្ច័យ នៃធម៌មិនមែនជាហេតុ មិនមែនជាអនាគត ដោយអារម្មណប្បច្ច័យ មានវារៈ៩។
ហេតុទុកអតីតារម្មណត្តិកៈ
នហេតុទុកនអតីតារម្មណត្តិកៈ
[២៥៥] ធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាអតីត អាស្រ័យ នូវធម៌ជាហេតុ មានអារម្មណ៍ជាអតីត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាអនាគត អាស្រ័យនូវធម៌ជាហេតុ មានអារម្មណ៍ជាអនាគត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ មិនមែនមានអារម្មណ៍ជាបច្ចុប្បន្ន អាស្រ័យ
ID: 637832985516595256
ទៅកាន់ទំព័រ៖