ព្រះត្រៃបិដក ភាគ ១០៩
[២៥៨] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
[២៥៩] ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាហេតុ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាមិនមានការឃើញ ទាំងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌ជាហេតុ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ផង មិនមែនជាហេតុ មិនមានការឃើញ ទាំងមិនមានការប៉ះពាល់ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[២៦០] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637832986049322690
ទៅកាន់ទំព័រ៖