ព្រះត្រៃបិដក ភាគ ១០៩

សហេតុក​ទុក​កុសល​ត្តិ​កៈ
នសហេតុក​ទុ​កន​កុសល​ត្តិ​កៈ


 [២៦១] ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​មិន​មានហេតុ មិនមែន​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​មិន​មានហេតុ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។

ហេតុ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ
នហេតុ​សម្បយុត្ត​ទុ​កន​កុសល​ត្តិ​កៈ


 [២៦២] ធម៌​មិនមែន​ប្រកបដោយ​ហេតុ មិនមែន​ជាកុសល អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ ធម៌​មិនមែន​ប្រកបដោយ​ហេតុ មិនមែន​ជាអកុសល អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ហេតុ ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ប្រាសចាក​ហេតុ មិនមែន​ជា​អព្យាក្រឹត ពឹងផ្អែក​នឹង​ធម៌​ប្រាសចាក​ហេតុ ជា​អព្យាក្រឹត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637832986314228344
ទៅកាន់ទំព័រ៖