ព្រះត្រៃបិដក ភាគ ១០៩
អភិធម្មបិដក
បដ្ឋាន សោឡសមភាគ
អនុលោមប្បច្ចនីយប្បដ្ឋាន
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ឋ អង្គនោះ។
អនុលោមប្បច្ចនីយត្តិកប្បដ្ឋាន
កុសលត្តិកៈ នកុសលត្តិកៈ
[១] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាកុសល។ ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ ជាកុសល។ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាកុសល។ ធម៌មិនមែនជាអកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាកុសល។
ID: 637832935811328660
ទៅកាន់ទំព័រ៖