ព្រះត្រៃបិដក ភាគ ១០៩
អនុលោមប្បច្ចនីយត្តិកទុកប្បដ្ឋាន
កុសលត្តិកហេតុទុកៈ នកុសលត្តិកនហេតុទុកៈ
[៣៤៨] ធម៌មិនមែនជាកុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល ទាំងមិនមែនជាហេតុក្តី មិនមែនជាអព្យាកតៈ ទាំងមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ទាំងមិនមែនជាហេតុក្តី មិនមែនជាអកុសល ទាំងមិនមែនជាហេតុក្តី អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។
[៣៤៩] ធម៌មិនមែនជាអកុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអកុសល ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទើបកើតឡើង
ID: 637833098911956417
ទៅកាន់ទំព័រ៖