ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនជាមិនប្រកបដោយការឃើញ តែប្រកបដោយប៉ះពាល់ផង មិនមែនជាមិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ផង ដោយហេតុប្បច្ច័យ ធម៌មិនប្រកបដោយការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ផង មិនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ផង ដោយហេតុប្បច្ច័យ មានវារៈ៦។
[១២៤] ធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ជាបច្ច័យនៃធម៌មិនមែនប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ដោយអារម្មណប្បច្ច័យ មានវារៈ៣។បេ។
[១២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។
បញ្ហាវារៈ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ចប់ អនុលោមប្បច្ចនីយត្តិកប្បដ្ឋាន។
ID: 637832948708669084
ទៅកាន់ទំព័រ៖