ព្រះត្រៃបិដក ភាគ ១០៩
អនុលោមប្បច្ចនីយទុកត្តិកប្បដ្ឋាន
ហេតុទុកកុសលត្តិកៈ នហេតុទុកនកុសលត្តិកៈ
[២២១] ធម៌មិនមែនជាហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌ជាហេតុ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌មិនមែនជាហេតុ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាហេតុ មិនមែនជាកុសល អាស្រ័យនូវធម៌ជាហេតុ ជាកុសលផង មិនមែនជាហេតុ ជាកុសលផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អារម្មណ៍ មិនមានចិត្តជាសមុដ្ឋានទេ។
[២២២] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី និស្សយវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ។
[២២៣] ធម៌ជាហេតុ ជាកុសល ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនជាកុសល ដោយហេតុប្បច្ច័យ។
[២២៤] ធម៌ជាហេតុ ជាកុសល ជាបច្ច័យនៃធម៌មិនមែនជាហេតុ មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាហេតុ ជាកុសល ជាបច្ច័យនៃធម៌មិនមែនជាមិនមែនជាហេតុ មិនមែនជាកុសល ដោយអារម្មណប្បច្ច័យ
ID: 637832958411958450
ទៅកាន់ទំព័រ៖