ព្រះត្រៃបិដក ភាគ ១១
នេះមុន យើងខ្ញុំនឹងធ្វើនូវអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលីកម្ម និងសាមីចិកម្ម ចំពោះឧបាលិកប្បកៈនេះ កាលបើយើងខ្ញុំបានធ្វើយ៉ាងនេះហើយ សេចក្តីប្រកាន់ថា ខ្លួនយើងខ្ញុំ ជាសក្យៈនោះ នឹងថយចុះទៅ។ លំដាប់នោះឯង ព្រះមានព្រះភាគ បានបំបួសឧបាលិកប្បកៈមុន ហើយទើបបំបួសពួកសក្យកុមារទាំងនោះក្រោយ។
[៨] គ្រានោះ ព្រះភទ្ទិយៈដ៏មានអាយុ បានសម្រេចនូវវិជ្ជា៣យ៉ាង ខាងក្នុងនៃវស្សានោះឯង។ ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចទិព្វចក្ខុ។ ព្រះអានន្ទដ៏មានអាយុ បានសម្រេចសោតាបត្តិផល។ ឯទេវទត្ត បានសម្រេចនូវឫទ្ធិ ជារបស់បុថុជ្ជន។
[៩] សម័យនោះឯង ព្រះភទ្ទិយដ៏មានអាយុ ទៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី បន្លឺនូវឧទានជារឿយៗថា ឱសុខអ្វីម្ល៉េះ ឱសុខអ្វីម្ល៉េះ។ លំដាប់នោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ពួកភិក្ខុទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា
ID: 636805091035612273
ទៅកាន់ទំព័រ៖