ព្រះត្រៃបិដក ភាគ ១១

ត្រូវ​ប្រាប់​ទីសម្រាប់​បន្ទោបង់​បស្សាវៈ​ ​ត្រូវ​ប្រាប់​ទឹក​សម្រាប់​ឆាន់​ ​ត្រូវ​ប្រាប់​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ប្រាប់​ឈើច្រត់​ ​ត្រូវ​ប្រាប់​របៀប​កតិកា​របស់​សង្ឃ​ថា​ ​លោកម្ចាស់​ត្រូវ​ចូល​មក​ក្នុង​ពេលនេះ​ ​ត្រូវ​ចេញទៅ​ក្នុង​ពេលនេះ​ ​បើ​អាគន្តុក​ភិក្ខុ​ខ្ចីវស្សា​ជាង​ ​អាវាសិក​ភិក្ខុ​ ​ត្រូវ​អង្គុយ​ប្រាប់​វិញ​ថា​ ​ចូរ​លោក​ទុកបាត្រ​ត្រង់​ទីនេះ​ ​ចូរ​ទុក​ចីវរ​ត្រង់នេះ​ចុះ​ ​ចូរ​អង្គុយ​លើ​អាសនៈ​នេះ​ចុះ​ ​អាវាសិក​ភិក្ខុ​ ​ត្រូវ​ប្រាប់​ទឹក​សម្រាប់​ឆាន់​ ​ត្រូវ​ប្រាប់​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ប្រាប់​សម្ព​ត់​សម្រាប់​ជូត​ស្បែកជើង​ ​បើ​អាគន្តុក​ភិក្ខុ​ខ្ចីវស្សា​ជាង​ ​អាវាសិក​ភិក្ខុ​ ​ត្រូវ​បង្គាប់​ឲ្យ​ថ្វាយបង្គំ​ខ្លួន​ ​ត្រូវ​ប្រាប់​សេនាសនៈ​ថា​ ​សេនាសនៈ​នុ៎ះ​សម្រាប់​លោក​ ​ត្រូវ​ប្រាប់​សេនាសនៈ​ដែល​មាន​គេ​នៅ​ក្តី​ ​ឥតមាន​គេ​នៅ​ក្តី​ ​ត្រូវ​ប្រាប់​គោចរ​គ្រាម​ ​ត្រូវ​ប្រាប់​អគោចរ​គ្រាម​ ​ត្រូវ​ប្រាប់​ត្រកូល​ទាំងឡាយ​ ​ដែល​សង្ឃ​សន្មត​ជា​សេក្ខៈ​ ​ត្រូវ​ប្រាប់​ទីសម្រាប់​បន្ទោបង់​វច្ចៈ​ ​ត្រូវ​ប្រាប់​ទីសម្រាប់​បន្ទោបង់​បស្សាវៈ​ ​ត្រូវ​ប្រាប់​ទឹក​សម្រាប់​ឆាន់​ ​ត្រូវ​ប្រាប់​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ប្រាប់​ឈើច្រត់​ ​ត្រូវ​ប្រាប់​របៀប​កតិកា​របស់​សង្ឃ​ថា​ ​លោក​ត្រូវ​ចូល​មក​ក្នុង​ពេលនេះ​ ​ត្រូវ​ចេញទៅ​វិញ​ក្នុង​ពេលនេះ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636805680134186785
ទៅកាន់ទំព័រ៖