ព្រះត្រៃបិដក ភាគ ១១

 [​៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គមិ​ក​ភិក្ខុ​ត្រូវ​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​ ​និង​គ្រឿង​ដី​ ​ហើយ​បិទទ្វារ​ ​និង​បង្អួច​ ​អើពើ​នឹង​សេនាសនៈ​(​១​)​ ​បើ​មិន​មាន​ភិក្ខុ​ទេ​ ​ត្រូវ​លា​សាមណេរ​ ​បើ​មិន​មាន​សាមណេរ​ ​ត្រូវ​លា​អារាមិកជន​ ​បើ​មិន​មាន​អារាមិកជន​ ​ត្រូវ​លា​ឧបាសក​ ​បើ​ភិក្ខុ​ក្តី​ ​សាមណេរ​ក្តី​ ​អារាមិកជន​ក្តី​ ​ឧបាសក​ក្តី​ ​មិន​មាន​ទេ​ ​ត្រូវ​រៀបចំគ្រែ​លើ​ថ្ម​តូច៤ដុំ​ ​ហើយ​តម្រួត​គ្រែ​លើ​គ្រែ​ ​តម្រួត​តាំង​លើ​តាំង​ ​ធ្វើ​សេនាសនៈ​ឲ្យ​គរ​លើ​គ្នា​ ​ហើយ​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​ ​និង​គ្រឿង​ដី​ ​ហើយ​បិទទ្វារ​ ​និង​បង្អួច​ ​រួច​ដើរចេញ​ទៅចុះ​ ​ប្រសិនបើ​វិហារ​លេច​ ​បើ​គមិ​ក​ភិក្ខុ​អាច​ ​(​ប្រក់​បាន​)​ ​ក៏​គប្បី​ប្រក់​ ​ម្យ៉ាងទៀត​ ​គប្បី​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​អាត្មាអញ​ប្រក់​វិហារ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​គមិ​ក​ភិក្ខុ​បាន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​យ៉ាងនេះ​ ​ការបាន​ដូច្នេះ​នេះ​ ​ក៏​ជា​ការ​គាប់​ប្រពៃ​ ​បើ​មិនបានទេ​ ​ទីណា​ជាទី​មិន​លេច​ ​គមិ​ក​ភិក្ខុ​ ​ត្រូវ​រៀបចំគ្រែ​លើ​ថ្ម​តូច៤ដុំ​ ​ក្នុង​ប្រទេស​នោះ​ ​ហើយ​តម្រួត​គ្រែ​លើ​គ្រែ​ ​តម្រួត​តាំង​លើ​តាំង​ ​ហើយ​ធ្វើ​សេនាសនៈ​ឲ្យ​គរ​លើ​គ្នា​ ​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​ ​និង​គ្រឿង​ដី​
​(​១​)​ ​សេនាសនៈ​ ​ដែលគេ​ទើរ​លើ​ខ្នង​ថ្ម​ក្តី​ ​លើស​សរ​ថ្ម​ក្តី​ ​ដែល​ពួក​សត្វ​កណ្តៀរ​ឡើង​ទៅ​បៀតបៀន​មិនបាន​ ​ទុកជា​ភិក្ខុ​មិន​អើពើ​ ​ក៏​មិន​ត្រូវអាបត្តិ​ឡើយ​។​
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636805681886497011
ទៅកាន់ទំព័រ៖