ព្រះត្រៃបិដក ភាគ ១១

បិទទ្វារ​ ​និង​បង្អួច​ ​រួច​ដើរចេញ​ទៅចុះ​ ​ប្រសិនបើ​វិហារ​លេច​គ្មាន​សល់​ ​បើ​គមិ​ក​ភិក្ខុ​អាច​ ​(​នាំ​យក​ទៅ​បាន​)​ ​ត្រូវ​នាំ​សេនាសនៈ​ទៅកាន់​ស្រុក​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​អាត្មាអញ​ ​នឹង​នាំ​យក​សេនាសនៈ​ទៅកាន់​ស្រុក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​គមិ​ក​ភិក្ខុ​បាន​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​យ៉ាងនេះ​ ​ការបាន​ដូច្នេះ​ ​នេះ​ជាការល្អ​ ​បើ​មិនបានទេ​ ​គមិ​ក​ភិក្ខុ​ត្រូវ​រៀបចំគ្រែ​លើ​ថ្ម​តូច៤ដុំ​ ​ក្នុង​ទីវាល​ ​ហើយ​តម្រួត​គ្រែ​លើ​គ្រែ​ ​តម្រួត​តាំង​លើ​តាំង​ ​ធ្វើ​សេនាសនៈ​ឲ្យ​គរ​លើ​គ្នា​ ​ហើយ​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​ ​និង​គ្រឿង​ដី​ ​បិទបាំង​ដោយ​ស្មៅ​ ​ឬ​ដោយ​ស្លឹកឈើ​ ​រួច​សឹម​ដើរចេញ​ទៅ​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​ធ្វើ​ដូចម្តេច​ ​នឹង​ឲ្យ​អវយវៈ​ ​(​របស់​គ្រែ​ ​និង​តាំង​)​ ​ទាំងឡាយ​សល់​នៅ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហើយ​ជាវ​ត្ត​របស់​ពួ​ក​គមិ​ក​ភិក្ខុ​ ​តាមបែបបទ​ ​ដែល​ពួ​ក​គមិ​ក​ភិក្ខុ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​
 [​៨៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មិន​អនុមោទនា​ក្នុង​រោង​ភត្ត​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យបុត្តិយ៍​ ​មិន​គួរបើ​មិន​អនុមោទនា​ ​ក្នុង​រោង​ភត្ត​សោះ​។​ ​កាលដែល​មនុស្ស​ទាំងឡាយ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ពួក​ភិក្ខុ​ក៏បាន​ឮ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 636805682281369596
ទៅកាន់ទំព័រ៖