ព្រះត្រៃបិដក ភាគ ១១

 [​៨៩​]​ ​បើ​គេ​ប្រាប់​ភត្តកាល​ក្នុង​អារាម​ហើយ​ ​ភិក្ខុ​ត្រូវ​បិទបាំង​មណ្ឌល៣​ ​គឺ​ស្លៀក​ឲ្យ​ជា​បរិមណ្ឌល​ ​ក្រ​វា​ត់​សម្ព​ត់​កាយពន្ធន៍​ ​(​វត្ថពន្ធ​ចង្កេះ​)​ ​តម្រួត​ឧត្តរាសង្គ​ ​និង​សង្ឃាដិ​ ​ហើយ​ឃ្លុំ​ពាក់​ក្ឌុំ​ ​ហើយ​ជូត​បាត្រ​ឲ្យ​ស្អាត​ ​ហើយ​កាន់​យក​ទៅ​ ​ដើរតាម​សម្រួល​ ​មិន​រលះរលាំង​ ​ចូល​ទៅកាន់​ស្រុក​ ​មិន​ត្រូវ​ដើរ​ជែង​ទៅ​ខាង​មុ​ខៗ​ ​នៃ​ពួក​ភិក្ខុ​ជា​ថេរៈ​ទេ​ ​ត្រូវ​បិទបាំង​កាយ​ដោយ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​សង្រួម​ប្រយ័ត្ន​ឲ្យ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​មាន​ភ្នែកស​ម្លឹង​ចុះក្រោម​ ​គឺ​ក្រឡេក​មើល​ប្រមាណ​មួយ​ជួរ​នឹម​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​សើយ​ចីវរ​ ​ដើរចូល​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​សើច​ខ្លាំង​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​មាន​សំឡេង​តិច​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ដើរ​គ្រលែង​កាយ​ទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​បង់បោយ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ងេកងោក​ក្បាល​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ស្ទឹមចង្កេះ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ទទូរ​ក្បាល​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ចំអើត​ជើង​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​បិទបាំង​កាយ​ឲ្យ​ល្អ​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​សង្រួម​ប្រយ័ត្ន​ដោយ​ល្អ​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​មាន​ភ្នែកស​ម្លឹង​ចុះក្រោម​ ​គឺ​ក្រឡេក​មើល​ប្រមាណ​មួយ​ជួរ​នឹម​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​សើយ​ចីវរ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​សើច​ខ្លាំង​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​មាន​សំឡេង​តិច​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636805683649757864
ទៅកាន់ទំព័រ៖