ព្រះត្រៃបិដក ភាគ ១១

បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ទៅ​ក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែង​បន្លឺ​នូវ​ឧទាន​ជា​រឿយ​ៗ​ថា​ ​ឱ​សុខ​អ្វី​ម្ល៉េះ​ ​ឱ​សុខ​អ្វី​ម្ល៉េះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ប្រាកដជា​អផ្សុក​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ដោយពិត​ ​ពុំ​នោះ​សោត​ ​លោក​រលឹក​នូវ​សេចក្តី​សុខ​ ​ក្នុង​រាជសម្បត្តិ​ពីមុន​នោះ​ឯង​ ​បាន​ជា​ទៅ​ក្នុង​ព្រៃ​ក្តី​ ​នៅ​ក្រោមម្លប់​ឈើ​ក្តី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្តី​ ​តែង​បន្លឺ​នូវ​ឧទាន​ជា​រឿយ​ៗ​ថា​ ​ឱ​សុខ​អ្វី​ម្ល៉េះ​ ​ឱ​សុខ​អ្វី​ម្ល៉េះ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ១រូប​មក​ ​ហើយ​បង្គាប់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​មក​ ​ចូរ​អ្នក​ទៅ​ហៅ​ភទ្ទិ​យ​ភិក្ខុ​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​ភទ្ទិ​យៈ​ ​ព្រះ​សាស្តា​ទ្រង់​ឲ្យ​ហៅ​អ្នក​។​ ​ភិក្ខុ​នោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​ហើយ​ ​ក៏​ចូល​ទៅ​រក​ភទ្ទិ​យ​ភិក្ខុ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​និយាយ​ពាក្យ​នេះ​ ​នឹង​ភទ្ទិ​យ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​ភទ្ទិ​យៈ​ ​ព្រះ​សាស្តា​ត្រាស់​ហៅ​អ្នក​។​
 [​១០​]​ ​ព្រះ​ភទ្ទិ​យៈ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ពាក្យ​របស់​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ដូច្នេះហើយ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636805091316148319
ទៅកាន់ទំព័រ៖