ព្រះត្រៃបិដក ភាគ ១១

អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​គ្រលែង​កាយ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ឆ្ការដៃ​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ងេកងោក​ក្បាល​ ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ស្ទឹមចង្កេះ​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ទទូរ​ក្បាល​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​ត្របោម​ក្បាលជង្គង់​អង្គុយ​នៅក្នុង​ចន្លោះផ្ទះ​ ​មិន​ត្រូវ​អង្គុយ​ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ ​មិន​ត្រូវ​បៀតបៀន​ភិក្ខុ​ខ្ចី​ទាំងឡាយ​ ​ដោយ​អាសនៈ​ ​មិន​ត្រូវ​អង្គុយ​សង្កត់​សង្ឃាដិ​ ​ក្នុង​ចន្លោះផ្ទះ​ ​កាលបើ​ទាយក​ប្រគេន​ទឹក​ ​ត្រូវ​កាន់​បាត្រ​ដោយដៃ​ទាំងពីរ​ ​ហើយ​ទទួលយក​ទឹក​ ​ត្រូវ​បន្ទាប​បាត្រ​ឲ្យ​ស្រួល​ ​កុំ​ឲ្យ​ទង្គិច​ ​(​អ្វី​ៗ​)​ ​ឡើយ​ ​ហើយ​លាង​ឲ្យ​ស្អាត​ ​បើ​មាន​កន្ថោរ​ដាក់​ទឹក​ ​ត្រូវ​ធ្វើឲ្យ​ទាប​ ​ហើយ​ចាក់ទឹក​ទៅ​ក្នុង​កន្ថោរ​ដាក់​ទឹក​ដោយ​តាំងចិត្ត​ថា​ ​កុំ​ឲ្យ​កន្ថោរ​ដាក់​ទឹក​ខ្ចាត់ខ្ចាយ​ទឹក​ឡើយ​ ​កុំ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ជិតខាង​ទទឹក​ដោយ​ទឹក​ឡើយ​ ​កុំ​ឲ្យ​សង្ឃាដិ​ទទឹក​ដោយ​ទឹក​ឡើយ​ ​បើ​គ្មាន​កន្ថោរ​ដាក់​ទឹក​ទេ​ ​ភិក្ខុ​ត្រូវ​ធ្វើ​ទឹក​ ​(​នោះ​)​ ​ឲ្យ​ទាប​ ​ហើយ​ស្រោច​លើ​ផែនដី​ ​ដោយ​តាំងចិត្ត​ថា​ ​កុំ​ឲ្យ​ភិក្ខុ​ជិតខាង​ទាំងឡាយ​ ​ទទឹក​ដោយ​ទឹក​ឡើយ​ ​កុំ​ឲ្យ​សង្ឃាដិ​ ​ទទឹក​ដោយ​ទឹក​ឡើយ​ ​បើ​មាន​ទាយក​ប្រគេន​បាយ​ ​ត្រូវ​កាន់​បាត្រ​ដោយដៃ​ទាំងពីរ​ ​ហើយ​ទទួលយក​បាយ​ ​តែ​ត្រូវ​ធ្វើ​
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 636805683938994407
ទៅកាន់ទំព័រ៖