ព្រះត្រៃបិដក ភាគ ១១

ទី​ឱកាស​ឲ្យ​ដាក់​សម្ល​បាន​ផង​ ​បើ​មាន​ទឹកដោះថ្លា​ក្តី​ ​ប្រេង​ក្តី​ ​សម្ល​ឧត្តរិភង្គ​ក្តី​ ​ភិក្ខុ​ជា​ថេរៈ​ត្រូវ​ពោល​ថា​ ​ចូរ​អ្នកចាត់ចែង​ដល់​ភិក្ខុ​គ្រប់រូប​ឲ្យ​បាន​ស្មើ​ៗ​គ្នា​ ​ត្រូវ​ទទួល​បិណ្ឌបាត​ដោយ​គោរព​ ​ត្រូវ​មាន​សេចក្តី​សំគាល់​តែ​ក្នុង​បាត្រ​ ​ទទួល​បិណ្ឌបាត​ ​ត្រូវ​ទទួល​បិណ្ឌបាត​ឲ្យ​មាន​សម្ល​ស្មើគ្នា​ ​ត្រូវ​ទទួល​បិណ្ឌបាត​ឲ្យ​ស្មើ​តែត្រឹម​កណ្តាប់​មាត់​បាត្រ​ ​ភិក្ខុ​គ្រប់រូប​មិនទាន់​បាន​បាយ​ទុក​គ្រប់គ្រាន់​ត្រឹមណា​ ​ភិក្ខុ​ជា​ថេរៈ​ ​មិន​គប្បី​ឆាន់​ត្រឹមនោះ​ ​ត្រូវ​ឆាន់ចង្ហាន់​បិណ្ឌបាត​ដោយ​គោរព​ ​ត្រូវ​ឆាន់ចង្ហាន់​បិណ្ឌបាត​សំគាល់​តែ​ក្នុង​បាត្រ​ ​ត្រូវ​ឆាន់ចង្ហាន់​បិណ្ឌបាត​វាច​ឲ្យ​ស្មើ​ ​ត្រូវ​ឆាន់ចង្ហាន់​បិណ្ឌបាត​មាន​សម្ល​ស្មើគ្នា​ ​មិន​ត្រូវ​ច្រម​ចុះ​អំពី​កំពូល​បាយ​ ​ឆាន់ចង្ហាន់​បិណ្ឌបាត​មិន​ត្រូវ​កកាយ​បាយ​លុប​សម្ល​ ​ឬ​ម្ហូបក្រៀម​ ​ដើម្បីឲ្យ​បាន​ច្រើនជាង​គេ​ ​បើ​គ្មាន​ជម្ងឺ​ ​មិន​ត្រូវ​សូម​សម្ល​ ​ឬ​បាយ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​ ​ហើយ​ឆាន់​ទេ​ ​មិន​ត្រូវ​សំឡឹង​រំពៃមើល​បាត្រ​ភិក្ខុ​ទាំងឡាយ​ដទៃ​ ​ដោយ​គិត​នឹង​លើកទោស​ទេ​ ​មិន​ត្រូវ​ធ្វើ​ពំនូត​បាយ​ ​ឲ្យ​ធំ​ហួសប្រមាណ​ ​ត្រូវ​ធ្វើ​ពំនូត​បាយ​ឲ្យ​ជា​បរិមណ្ឌល​ ​គឺ​ធ្វើឲ្យ​មូល​ ​កាលបើ​ពំនូត​បាយ​ ​មិនទាន់​ដល់​មាត់​ ​មិន​ត្រូវ​
ថយ | ទំព័រទី ១១១ | បន្ទាប់
ID: 636805684221190548
ទៅកាន់ទំព័រ៖