ព្រះត្រៃបិដក ភាគ ១១
ហារមាត់ចាំឡើយ កាលនឹងឆាន់ មិនត្រូវញាត់ម្រាមដៃទាំងអស់ ទៅក្នុងមាត់ មិនត្រូវនិយាយទាំងពំនូតបាយនៅក្នុងមាត់ មិនត្រូវបោះដុំបាយ (ទៅក្នុងមាត់) ហើយឆាន់ទេ មិនត្រូវឆាន់ខាំកាត់ពំនូតបាយ (មួយកំណាត់ម្តង) មិនត្រូវឆាន់បៀមពំនូតបាយ ឲ្យទុលថ្ពាល់ឡើង (ដូចជាស្វា) មិនត្រូវឆាន់រលាស់ដៃបណ្តើរ មិនត្រូវឆាន់បាយឲ្យរោយរាយគ្រាប់បាយ មិនត្រូវឆាន់លៀនអណ្តាតចេញមកក្រៅ (ទទួលអាហារ) មិនត្រូវឆាន់ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់លិទ្ធដៃ មិនត្រូវឆាន់លិទ្ធបាត្រ មិនត្រូវឆាន់លិទ្ធបបូរមាត់ មិនត្រូវទទួលភាជន៍ទឹកទាំងដៃប្រឡាក់អាមិសៈ ភិក្ខុទាំងពួង មិនទាន់ឆាន់ហើយត្រឹមណា ភិក្ខុជាថេរៈ មិនគប្បីទទួលយកទឹកត្រឹមនោះ កាលបើទាយកប្រគេនទឹក ត្រូវកាន់បាត្រដោយដៃទាំងពីរ ហើយទទួលយកទឹក ត្រូវធ្វើបាត្រឲ្យទាប កុំឲ្យទង្គិច (អ្វីៗ) ហើយលាងឲ្យស្អាត បើមានកន្ថោរទឹក ត្រូវធ្វើឲ្យទាប ហើយចាក់ទឹកទៅក្នុងកន្ថោរដាក់ទឹក ដោយតាំងចិត្តថា កុំឲ្យកន្ថោរដាក់ទឹកខ្ចាត់ខ្ចាយទឹកឡើយ កុំឲ្យពួកភិក្ខុជិតខាងទទឹកដោយទឹកឡើយ កុំឲ្យសង្ឃាដិទទឹកដោយទឹកឡើយ
ID: 636805684495036211
ទៅកាន់ទំព័រ៖