ព្រះត្រៃបិដក ភាគ ១១
បើមិនមានកន្ថោរទឹកទេ ត្រូវធ្វើទឹកឲ្យទាប ហើយចាក់លើផែនដី ដោយតាំងចិត្តថា កុំឲ្យពួកភិក្ខុជិតខាង ទទឹកដោយទឹកឡើយ កុំឲ្យសង្ឃាដិ ទទឹកដោយទឹកឡើយ មិនត្រូវចាក់ទឹកលាងបាត្រមានទាំងគ្រាប់បាយក្នុងចន្លោះផ្ទះ កាលបើត្រឡប់វិញ ត្រូវត្រឡប់ឲ្យបានមុនពួកភិក្ខុខ្ចី ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះក្រោយភិក្ខុជាថេរៈទាំងឡាយ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម គឺក្រឡេកមើលប្រមាណមួយជួរនឹម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវដើរគ្រលែងកាយទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវដើរចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ ម្នាលភិក្ខុទាំងឡាយ នេះហើយជាវត្តរបស់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ គប្បីប្រព្រឹត្តដោយប្រពៃក្នុងរោងភត្ត។
ភាណវារៈ ទី១ ចប់។
ID: 636805684778222408
ទៅកាន់ទំព័រ៖