ព្រះត្រៃបិដក ភាគ ១១
[៩០] សម័យនោះឯង ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត ស្លៀកមិនល្អ ដណ្តប់មិនល្អ ប្រកបដោយមារយាទមិនសមគួរ ត្រាច់ទៅបិណ្ឌបាត មិនបានសង្កេត ហើយចូលទៅកាន់លំនៅ (ផ្ទះគេ) ខ្លះ មិនបានសង្កេត ហើយចេញមកខ្លះ ចូលទៅដោយរហ័សពេកខ្លះ ចេញមកដោយរហ័សពេកខ្លះ ឈរក្នុងទីឆ្ងាយពេកខ្លះ ឈរក្នុងទីជិតពេកខ្លះ ឈរយូរពេកខ្លះ ត្រឡប់មកវិញដោយរហ័សពេកខ្លះ។ មានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយរូប មិនបានសង្កេត ហើយដើរចូលទៅកាន់លំនៅ (គេ)។ ភិក្ខុនោះ កាលសំគាល់នូវទ្វារ ដើរចូលទៅកាន់បន្ទប់តូចមួយ។ ក្នុងបន្ទប់តូចនោះសោត មានស្រីអាក្រាតដេកផ្ងារ។ ភិក្ខុនោះ ក៏បានឃើញស្រីអាក្រាតដេកផ្ងារនោះ លុះឃើញហើយ គិតថា នេះមិនមែនជាទ្វារទេ នេះជាបន្ទប់តូចទេតើ ហើយក៏ចេញចាកបន្ទប់តូចនោះមក។ ស្វាមីរបស់ស្រីនោះ ក៏បានឃើញស្រីជាប្រពន្ធនោះអាក្រាតដេកផ្ងារ លុះឃើញហើយ ក៏គិតថា ភិក្ខុនេះប្រទូស្តនឹងប្រពន្ធរបស់អញហើយតើ ហើយចាប់ទះតប់ភិក្ខុនោះ។ លំដាប់នោះ ស្រីនោះ ក៏ភ្ញាក់ឡើង ដោយសារឮសូរសន្ធឹកនោះ ហើយបាន
ID: 636805685067668964
ទៅកាន់ទំព័រ៖