ព្រះត្រៃបិដក ភាគ ១១
តថាគតនឹងបញ្ញត្តវត្ត ដល់ពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត តាមទំនង ដែលពួកភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត គប្បីប្រព្រឹត្តដោយប្រពៃបាន។
[៩១] ម្នាលភិក្ខុទាំងឡាយ បិណ្ឌចារិកភិក្ខុ (ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាត) គិតថា អាត្មាអញនឹងចូលទៅកាន់ស្រុក ក្នុងកាលឥឡូវនេះ ហើយគប្បីបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់សម្ពត់កាយពន្ធន៍ (វត្ថពន្ធចង្កេះ) ហើយតម្រួតឧត្តរាសង្គ និងសង្ឃាដិ ពាក់ក្ឌុំហើយឃ្លុំ ជូតបាត្រឲ្យស្អាត កាន់ដើរចូលទៅកាន់ស្រុកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានភ្នែកសម្លឹងចុះក្រោម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ កាលដែលនឹងចូលទៅកាន់លំនៅគេ ត្រូវកំណត់ថា អាត្មាអញនឹងចូលទៅ
ID: 636805685650162280
ទៅកាន់ទំព័រ៖