ព្រះត្រៃបិដក ភាគ ១១
តាមផ្លូវនេះ នឹងចេញមកវិញតាមផ្លូវនេះ មិនត្រូវដើរចូលទៅដោយរហ័សពេក មិនត្រូវចេញមកដោយរហ័សពេក មិនត្រូវឈរក្នុងទីឆ្ងាយពេក មិនត្រូវឈរក្នុងទីជិតពេក មិនត្រូវឈរយូរពេក មិនត្រូវត្រឡប់រហ័សពេក ត្រូវឈរសង្កេតថា គេមានបំណងនឹងឲ្យចង្ហាន់ ឬឥតមានបំណងនឹងឲ្យទេ បើប្រសិនជាគេបញ្ឈប់ការងារ ឬគេក្រោកចាកអាសនៈ ឬចាប់វែក ឬចាប់ភាជន៍ ឬគេមានបំណងនឹងឲ្យ ហើយនិមន្តឲ្យរង់ចាំក្តី ដឹងដូច្នេះហើយ ត្រូវឈររង់ចាំ កាលបើគេប្រគេនចង្ហាន់ បិណ្ឌចារិកភិក្ខុ ត្រូវវែកសង្ឃាដិដោយដៃឆ្វេង បង្អោនបាត្រដោយដៃស្តាំ ហើយទ្របាត្រដោយដៃទាំងពីរ ទទួលយកចង្ហាន់ តែកុំសំឡឹងមើលមុខស្រីដែលប្រគេន
(១) ចង្ហាន់នោះឡើយ ត្រូវសង្កេតថា គេមានបំណងនឹងឲ្យសម្ល ឬមិនមានបំណងនឹងឲ្យទេ បើប្រសិនជាគេចាប់វែកក្តី ចាប់ភាជន៍ក្តី ឬគេមានបំណងនឹងឲ្យ ហើយនិមន្តឲ្យរង់ចាំក្តី បិណ្ឌចារិកភិក្ខុដឹងដូច្នេះហើយ ត្រូវឈររង់ចាំ កាលបើគេបានប្រគេនចង្ហាន់ហើយ ត្រូវបិទបាំងបាត្រដោយសង្ឃាដិ ដើរត្រឡប់មកដោយស្រួល មិនរលះរលាំង ត្រូវបិទបាំងកាយឲ្យល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមប្រយ័ត្នដោយល្អ ដើរទៅក្នុងចន្លោះផ្ទះ ត្រូវមាន
(១) អដ្ឋកថា ថា ប្រុសក្តី ស្រីក្តី បិណ្ឌចារិកភិក្ខុ មិនគប្បីមើលមុខគេ ក្នុងខណៈដែលគេប្រគេនចង្ហាន់។
ID: 636805686179802574
ទៅកាន់ទំព័រ៖