ព្រះត្រៃបិដក ភាគ ១១
ភ្នែកសម្លឹងចុះក្រោម ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើយចីវរ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវសើចខ្លាំងដើរទៅក្នុងចន្លោះផ្ទះ ត្រូវមានសំឡេងតិចៗ ដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវគ្រលែងកាយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវបង់បោយដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវងេកងោកក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវស្ទឹមចង្កេះដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវទទូរក្បាលដើរទៅក្នុងចន្លោះផ្ទះ មិនត្រូវចំអើតជើងដើរទៅក្នុងចន្លោះផ្ទះ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតក្នុងស្រុកមុនគេ ភិក្ខុនោះត្រូវក្រាលអាសនៈ (ទុកចាំ) ត្រូវដម្កល់ទុកនូវទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រាប់ជើង ដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់លាង ត្រូវលាងភាជន៍សម្រាប់ផ្ទេរភោជន ហើយដម្កល់ទុក ត្រូវដម្កល់ទុកនូវទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ភិក្ខុណាត្រឡប់មកពីបិណ្ឌបាតក្នុងស្រុកក្រោយគេ បើមានអាហារ ដែលសល់អំពីបរិភោគ បើចង់ឆាន់ គប្បីឆាន់ចុះ បើមិនចង់ឆាន់ទេ ត្រូវយកទៅចោលក្នុងទីដែលគ្មានវត្ថុខៀវ (មានស្មៅជាដើម) ឬយកទៅចាក់ក្នុងទឹកដែលគ្មានសត្វ ភិក្ខុនោះគប្បីសារអាសនៈទុក ត្រូវទុកដាក់នូវទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រាប់ជើងដែលលាងហើយ ទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់លាង ត្រូវលាងភាជន៍សម្រាប់ផ្ទេរភោជន ហើយរៀបចំទុកដាក់ ត្រូវទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់
ID: 636805686448167924
ទៅកាន់ទំព័រ៖