ព្រះត្រៃបិដក ភាគ ១១

ត្រូវ​បោស​រោង​ភត្ត​ ​ភិក្ខុ​ណា​ឃើញ​ក្អម​សម្រាប់​ដាក់​ទឹក​ឆាន់​ក្តី​ ​ក្អម​សម្រាប់​ដាក់​ទឹក​ប្រើប្រាស់​ក្តី​ ​ក្អម​សម្រាប់​ដាក់​ទឹក​លាង​វច្ចៈ​ក្តី​ ​ដែល​ទទេ​គ្មាន​ទឹក​ ​ភិក្ខុ​នោះ​ត្រូវ​រក​ទឹក​មក​ដម្កល់​ទុក​ ​បើ​ភិក្ខុ​នោះ​ ​មិន​អាច​នឹង​លើក​(​ដោយដៃ​ខ្លួន​)​ ​រួច​ទេ​ ​ត្រូវ​ហៅរក​គេ​ ​ជា​គំរប់​ពីរ​នាក់​ ​ដោយ​ហត្ថ​វិការ​ ​(​បោយដៃ​)​ ​ហើយ​ឲ្យ​គេ​ជួយ​លើ​ក​ដម្កល់​ទុក​ ​តែ​កុំ​បញ្ចេញវាចា​ ​ព្រោះហេតុតែ​កិច្ច​ប៉ុណ្ណោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ ​ជាវ​ត្ត​របស់​បិណ្ឌ​ចារិក​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ដែល​បិណ្ឌ​ចារិក​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​
​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​
 [​៩២​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​នៅក្នុង​ព្រៃ​។​ ​ភិក្ខុ​ទាំងនោះ​ ​មិន​ដងទឹក​សម្រាប់​ឆាន់​ទុក​ ​មិន​ដងទឹក​សម្រាប់​ប្រើប្រាស់​ទុក​ ​មិន​បា​នដ​ម្កល់​ទុក​នូវ​ភ្លើង​ ​មិន​បា​នដ​ម្កល់​ទុក​នូវ​ពំនួតភ្លើង​ ​មិនដឹង​ផ្កាយ​នក្ខត្តឫក្ស​ ​មិនដឹង​ចំណែក​នៃ​ទិស​។​ ​មាន​ពួក​ចោរ​ទៅ​ក្នុង​ទីនោះ​ ​បាន​សួរ​ភិក្ខុ​ទាំងនោះ​ថា​ ​មាន​ទឹកផឹក​ឬទេ​ ​លោកម្ចាស់​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​គ្មាន​ទេ​ ​អាវុសោ​។​ ​ចោរ​សួរ​ថា​ ​ចុះ​ទឹក​សម្រាប់​ប្រើប្រាស់​ ​មាន​ឬទេ​ ​លោកម្ចាស់​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​គ្មាន​ទេ​ ​អាវុសោ​។​ ​ពួក​ចោរ​សួរ​ថា​ ​ចុះ​ភ្លើង​មាន​ឬទេ​ ​លោកម្ចាស់​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​គ្មាន​ទេ​អាវុសោ​។​ ​ពួក​ចោរ​សួរ​ថា​ ​ចុះ​ឈើ​ពំនួតភ្លើង​ ​មាន​ឬទេ​ ​លោកម្ចាស់​។​
ថយ | ទំព័រទី ១១៩ | បន្ទាប់
ID: 636805686757005588
ទៅកាន់ទំព័រ៖