ព្រះត្រៃបិដក ភាគ ១១

ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​គ្មាន​ទេ​ ​អាវុសោ​។​ ​ពួក​ចោរ​សួរ​ថា​ ​ចុះ​ក្នុងថ្ងៃនេះ​ ​ប្រកបដោយ​ផ្កាយ​នក្ខត្តឫក្ស​អ្វី​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​ម្នាល​អាវុសោ​ ​យើង​ទាំងឡាយ​មិនដឹង​ទេ​។​ ​ពួក​ចោរ​សួរ​ថា​ ​នេះ​ហៅថា​ទិស​អ្វី​ ​លោកម្ចាស់​។​ ​ភិក្ខុ​ទាំងឡាយ​ប្រាប់​ថា​ ​យើង​ទាំងឡាយ​មិនដឹង​ទេ​ ​អាវុសោ​។​ ​លំដាប់នោះ​ ​ចោរ​ទាំងនោះ​និយាយ​ថា​ ​ទឹក​សម្រាប់​ផឹក​របស់​ភិក្ខុ​ទាំងនេះ​ក៏​គ្មាន​ ​ទឹក​សម្រាប់​ប្រើប្រាស់​ក៏​គ្មាន​ ​ភ្លើង​ក៏​គ្មាន​ ​ឈើ​ពំនួតភ្លើង​ក៏​គ្មាន​ ​ផ្កាយ​នក្ខត្តឫក្ស​ក៏​មិនដឹង​ ​ចំណែក​នៃ​ទិស​ក៏​មិន​ស្គាល់​ ​ពួក​នេះ​ ​ជា​ចោរ​ទេតើ​ ​ពួក​នេះ​ ​មិនមែន​ជា​ភិក្ខុ​ឡើយ​ ​ថា​ហើយ​ ​ក៏​នាំគ្នា​វាយ​ ​ហើយ​ដើរចេញ​ទៅ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ប្រាប់​ដំណើរ​នុ៎ះ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​វត្ត​ ​ដល់​អារញ្ញកភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុ​អ្នក​នៅក្នុង​ព្រៃ​)​ ​តាម​ទំនង​ដែល​អារញ្ញកភិក្ខុ​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​បាន​។​
 [​៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អារញ្ញកភិក្ខុ​)​ ​ត្រូវ​ក្រោក​ឡើង​អំពី​ព្រឹកព្រហាម​ ​ហើយ​ច្រក​បាត្រ​ក្នុង​ស្លោក​ ​រួច​ស្ពាយ​លើ​ស្មា​ ​ធ្វើ​ចីពរ​ឲ្យ​នៅ​លើ​-​ក​ ​ពាក់​ស្បែកជើង​ ​ហើយ​រៀបចំ​ទុកដាក់​គ្រឿង​ឈើ​ ​និង​គ្រឿង
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 636805687095184931
ទៅកាន់ទំព័រ៖